ព្រះត្រៃបិដក ភាគ ៩៤
គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងអកុសលក្ខន្ធទាំងឡាយ។ អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងអកុសលក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ២។
[២៤៨] អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ១ ខន្ធ៣ក្ដី កដត្តារូបក្ដី ពឹងផ្អែកនឹងវិបាកាព្យាកតក្ខន្ធ២ ក្នុងខណៈនៃបដិសន្ធ ខន្ធ១ក្ដី កដត្តារូបក្ដី ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ក្ដី កដត្តារូបក្ដី ពឹងផ្អែកនឹងខន្ធ២ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ មហាភូត១ ពឹងផ្អែកនឹងមហាភូត៣ មហាភូត២ ពឹងផ្អែកនឹងមហាភូត២
ID: 637827900577205403
ទៅកាន់ទំព័រ៖