ព្រះត្រៃបិដក ភាគ ៩៤
ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ វិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ កុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អកុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។ អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[២៤៩] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ១ផង វត្ថុផង ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ អព្យាកតធម៌ ពឹងផ្អែកនឹងកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637827900782999339
ទៅកាន់ទំព័រ៖