ព្រះត្រៃបិដក ភាគ ៩៤

គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។ កុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ពឹងផ្អែក​នឹង​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១ផង វត្ថុ​ផង ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។
 [២៥០] អកុសលធម៌ ពឹងផ្អែក​នឹង​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ១ផង វត្ថុ​ផង ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។ អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ពឹងផ្អែក​នឹង​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637827900996280257
ទៅកាន់ទំព័រ៖