ព្រះត្រៃបិដក ភាគ ៩៤

គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ១ផង វត្ថុ​ផង ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។
 [២៥១] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១ ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។
 [២៥២] អកុសលធម៌ ពឹងផ្អែក​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ១ ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ ខន្ធ៣ ពឹងផ្អែក​នឹង​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637827901296303155
ទៅកាន់ទំព័រ៖