ព្រះត្រៃបិដក ភាគ ៩៤
ពួកកិរិយាព្យាកតធម៌មុនៗ ជាបច្ច័យ នៃពួកកិរិយាព្យាកតធម៌ក្រោយៗ ដោយអាសេវនប្បច្ច័យ។
[១៤] ពាក្យថា កម្មប្បច្ច័យ បានដល់កុសលាកុសលកម្មក្ដី កដត្តាកម្មនៃវិបាកក្ខន្ធទាំងឡាយក្ដី ជាបច្ច័យនៃរូបទាំងឡាយ ដោយកម្មប្បច្ច័យ ជាបច្ច័យនៃធម៌ទាំងឡាយ ដែលប្រកបដោយចេតនាផង នៃរូបទាំងឡាយ ដែលកើតអំពីធម៌នោះផង ដោយកម្មប្បច្ច័យ។
[១៥] ពាក្យថា វិបាកប្បច្ច័យ បានដល់វិបាកក្ខន្ធ ៤ ដែលមិនមានរូប ជាបច្ច័យនៃគ្នានិងគ្នា ដោយវិបាកប្បច្ច័យ។
[១៦] ពាក្យថា អាហារប្បច្ច័យ បានដល់កពលិង្ការាហារ ជាបច្ច័យ នៃកាយនេះ ដោយអាហារប្បច្ច័យ អាហារទាំងឡាយ ដែលមិនមានរូប ជាបច្ច័យនៃសម្បយុត្តធម៌ផង នៃរូបទាំងឡាយ ដែលកើតអំពីសម្បយុត្តធម៌នោះផង ដោយអាហារប្បច្ច័យ។
[១៧] ពាក្យថា ឥន្រ្ទិយប្បច្ច័យ បានដល់ចក្ខុន្រ្ទិយ ជាបច្ច័យ នៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយឥន្រ្ទិយប្បច្ច័យ សោតិន្រ្ទិយ ជាបច្ច័យ នៃសោតវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយឥន្រ្ទិយប្បច្ច័យ ឃានិន្រ្ទិយ ជាបច្ច័យ នៃឃានវិញ្ញាណធាតុផង
ID: 637827869900798926
ទៅកាន់ទំព័រ៖