ព្រះត្រៃបិដក ភាគ ៩៤

សោតវិញ្ញាណ ពឹងផ្អែក​នឹង​សោតាយតនៈ ឃានវិញ្ញាណ ពឹងផ្អែក​នឹង​ឃានាយតនៈ ជិវ្ហា​វិញ្ញាណ ពឹងផ្អែក​នឹង​ជិវ្ហាយតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។
 [២៥៣] កុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ អកុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​អកុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។
 [២៥៤] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១ផង វត្ថុ​ផង។បេ។ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
 [២៥៥] អកុសលធម៌ ពឹងផ្អែក​នឹង​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ១ផង វត្ថុ​ផង។បេ។ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637827901568803207
ទៅកាន់ទំព័រ៖