ព្រះត្រៃបិដក ភាគ ៩៤

 [២៥៦] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១។ អកុសលធម៌ ពឹងផ្អែក​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ១។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ ចិត្តសមុដ្ឋាន​រូប ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ កុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ បណ្ឌិត គប្បី​ឲ្យ​ពិស្ដារ ដូចជា​ហេតុ​ប្ប​ច្ច័​យដែរ។
 [២៥៧] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​អនន្តរ​ប្ប​ច្ច័​យ … ព្រោះ​សម​នន្ត​រប្ប​ច្ច័​យ …។ បណ្ឌិត គប្បី​ឲ្យ​ពិស្ដារ ដូចជា​អារម្មណ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637827901786147202
ទៅកាន់ទំព័រ៖