ព្រះត្រៃបិដក ភាគ ៩៤

 [២៥៨] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១។ ខន្ធ៣ ពឹងផ្អែក​នឹង​អកុសលធម៌។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ពា​ហិ​ររូប ពឹងផ្អែក​នឹង​មហាភូត១ ក្នុង​ខណៈ​នៃ​បដិសន្ធិ … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … ពឹងផ្អែក​នឹង​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ កដ​ត្តា​រូប ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ កុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ បណ្ឌិត គប្បី​ឲ្យ​ពិស្ដារ ដូចជា​ហេតុ​ប្ប​ច្ច័​យដែរ។
 [២៥៩] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ (ខន្ធ៣ ពឹងផ្អែក) នឹង​ខន្ធ១។ អកុសលធម៌ ពឹងផ្អែក​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637827901998502228
ទៅកាន់ទំព័រ៖