ព្រះត្រៃបិដក ភាគ ៩៤

គឺ (ខន្ធ៣ ពឹងផ្អែក) នឹង​ខន្ធ១។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១។បេ។ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ ខន្ធ៣ក្ដី វត្ថុ​ក្ដី ពឹងផ្អែក​នឹង​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ខន្ធ២ក្ដី វត្ថុ​ក្ដី ពឹងផ្អែក​នឹង​ខន្ធ២ វត្ថុ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១។បេ។ មហាភូត២ ពឹងផ្អែក​នឹង​មហាភូត២ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ មហាភូត២ ពឹងផ្អែក​នឹង​មហាភូត២ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ កុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ បណ្ឌិត គប្បី​ឲ្យ​ពិស្ដារ ដូចជា​អារម្មណ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637827902183189712
ទៅកាន់ទំព័រ៖