ព្រះត្រៃបិដក ភាគ ៩៤
[២៦០] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះនិស្សយប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ១។ បណ្ឌិត គប្បីឲ្យពិស្ដារ ដូចជាសហជាតប្បច្ច័យដែរ។
[២៦១] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះឧបនិស្សយប្បច្ច័យ គឺ (ខន្ធ៣) ពឹងផ្អែកនឹងកុសលក្ខន្ធ១។ (ឧបនិស្សយប្បច្ច័យ) ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
[២៦២] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ១។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអកុសលក្ខន្ធ១។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ វិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ទើបកើតឡើង
ID: 637827902438970873
ទៅកាន់ទំព័រ៖