ព្រះត្រៃបិដក ភាគ ៩៤
ព្រោះបុរេជាតប្បច្ច័យ។ កុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។ អកុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺអកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។ កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ ១ផង វត្ថុផង។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអកុសលក្ខន្ធ១ផង វត្ថុផង។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។
[២៦៣] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺពឹងផ្អែកនឹងកុសលក្ខន្ធ១។បេ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺពឹងផ្អែកនឹងអកុសលក្ខន្ធ១។បេ។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ
ID: 637827902629150414
ទៅកាន់ទំព័រ៖