ព្រះត្រៃបិដក ភាគ ៩៤
គឺខន្ធ៣ ពឹងផ្អែកនឹងកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ កិរិយាព្យាកតក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ កុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អកុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺអកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ ពឹងផ្អែកនឹងកុសលធម៌ផង អព្យាកតធម៌ផង។បេ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអកុសលក្ខន្ធ១ផង វត្ថុផង។បេ។
[២៦៤] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ១។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺខន្ធ៣ (ពឹងផ្អែកនឹងអកុសលក្ខន្ធ១)។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺពឹងផ្អែកនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១។បេ។ ពឹងផ្អែកនឹងមហាភូត១ ក្នុងខណៈនៃបដិសន្ធិ។បេ។ ពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ។បេ។
ID: 637827902813525392
ទៅកាន់ទំព័រ៖