ព្រះត្រៃបិដក ភាគ ៩៤

កដ​ត្តា​រូប ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ កុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​កម្ម​ប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ អកុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​កម្ម​ប្ប​ច្ច័​យ គឺ​អកុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ កុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ពឹងផ្អែក​នឹង​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​កម្ម​ប្ប​ច្ច័​យ។បេ។ អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ពឹងផ្អែក​នឹង​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​កម្ម​ប្ប​ច្ច័​យ គឺ​ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ១ផង វត្ថុ​ផង។បេ។ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។
 [២៦៥] អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​វិបាក​ប្ប​ច្ច័​យ គឺ​ពឹងផ្អែក​នឹង​វិ​បា​កាព្យា​កតក្ខន្ធ១។បេ។ ពឹងផ្អែក​នឹង​មហាភូត១ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637827903022275555
ទៅកាន់ទំព័រ៖