ព្រះត្រៃបិដក ភាគ ៩៤

វិ​បា​កាព្យា​កតក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។
 [២៦៦] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​អាហារ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១។ ខន្ធ៣ ពឹងផ្អែក​នឹង​អកុសលធម៌។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អាហារ​ប្ប​ច្ច័​យ។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ អាហារ​សមុដ្ឋាន​រូប មហាភូត១។បេ។ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ បរិបូណ៌។
 [២៦៧] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។បេ។ ពឹងផ្អែក​នឹង​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ (ទើប​កើតឡើង) ព្រោះ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ បណ្ឌិត គប្បី​ឲ្យ​ពិស្ដារ ដូចជា​កម្ម​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637827903257599376
ទៅកាន់ទំព័រ៖