ព្រះត្រៃបិដក ភាគ ៩៤
[២៦៨] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះឈានប្បច្ច័យ និងមគ្គប្បច្ច័យ។ ព្រោះឈានប្បច្ច័យផង ព្រោះមគ្គប្បច្ច័យផង។ បណ្ឌិត គប្បីឲ្យពិស្ដារ ដូចជាហេតុប្បច្ច័យដែរ។
[២៦៩] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះសម្បយុត្តប្បច្ច័យ។ (សម្បយុត្តប្បច្ច័យ) ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
[២៧០] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ១។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ អព្យាកតធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងកុសលក្ខន្ធទាំងឡាយ (ចិត្តសមុដ្ឋានរូប) ពឹងផ្អែកនឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងកុសលក្ខន្ធ១។បេ។
ID: 637827903509318965
ទៅកាន់ទំព័រ៖