ព្រះត្រៃបិដក ភាគ ៩៤
នៃពួកធម៌ ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយឥន្រ្ទិយប្បច្ច័យ ជិវ្ហិន្រ្ទិយ ជាបច្ច័យ នៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយឥន្រ្ទិយប្បច្ច័យ កាយិន្រ្ទិយ ជាបច្ច័យ នៃកាយវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយឥន្រ្ទិយប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយឥន្រ្ទិយប្បច្ច័យ ពួកឥន្រ្ទិយដែលមិនមានរូប ជាបច្ច័យ នៃសម្បយុត្តធម៌ផង នៃរូបទាំងឡាយ ដែលកើតអំពីសម្បយុត្តធម៌នោះផង ដោយឥន្រ្ទិយប្បច្ច័យ។
[១៨] ពាក្យថា ឈានប្បច្ច័យ បានដល់អង្គឈានទាំងឡាយ ជាបច្ច័យ នៃពួកធម៌ដែលប្រកបដោយឈានផង នៃរូបទាំងឡាយ ដែលកើតអំពីធម៌នោះផង ដោយឈានប្បច្ច័យ។
[១៩] ពាក្យថា មគ្គប្បច្ច័យ បានដល់អង្គមគ្គទាំងឡាយ ជាបច្ច័យ នៃពួកធម៌ដែលប្រកបដោយមគ្គផង នៃរូបទាំងឡាយ ដែលកើតអំពីធម៌នោះផង ដោយមគ្គប្បច្ច័យ។
[២០] ពាក្យថា សម្បយុត្តប្បច្ច័យ បានដល់ខន្ធ ៤ ដែលមិនមានរូប ជាបច្ច័យ នៃគ្នានិងគ្នា ដោយសម្បយុត្តប្បច្ច័យ។
[២១] ពាក្យថា វិប្បយុត្តប្បច្ច័យ បានដល់ពួកធម៌ដែលមានរូប ជាបច្ច័យ នៃពួកធម៌ដែលមិនមានរូប ដោយវិប្បយុត្តប្បច្ច័យ
ID: 637827870173778653
ទៅកាន់ទំព័រ៖