ព្រះត្រៃបិដក ភាគ ៩៤
ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ២ ខន្ធទាំងឡាយ (ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងខន្ធទាំងឡាយ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអកុសលក្ខន្ធ១។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ អព្យាកតធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងអកុសលក្ខន្ធទាំងឡាយ (ចិត្តសមុដ្ឋានរូប ពឹងផ្អែក) នឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងអកុសលក្ខន្ធ១។បេ។ ខន្ធ២ក្ដី
ID: 637827903691979110
ទៅកាន់ទំព័រ៖