ព្រះត្រៃបិដក ភាគ ៩៤
ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ២ ខន្ធទាំងឡាយ (ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១។បេ។ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ២ ខន្ធទាំងឡាយ (ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ក្ដី កដត្តារូបក្ដី ពឹងផ្អែកនឹងវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ។បេ។ ខន្ធ២ក្ដី កដត្តារូបក្ដី ពឹងផ្អែកនឹងខន្ធ២ ខន្ធទាំងឡាយ (ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប ពឹងផ្អែកនឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ (ពឹងផ្អែក) នឹងខន្ធទាំងឡាយ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ខន្ធទាំងឡាយ (ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ (ពឹងផ្អែក) នឹងខន្ធទាំងឡាយ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ ពឹងផ្អែកនឹងមហាភូត១។បេ។ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ (ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប ពឹងផ្អែក) នឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ វិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ (ខន្ធទាំងឡាយ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
ID: 637827903854634983
ទៅកាន់ទំព័រ៖