ព្រះត្រៃបិដក ភាគ ៩៤
(ខន្ធ២ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ អព្យាកតធម៌ ពឹងផ្អែកនឹងកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងកុសលក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង (ចិត្តសមុដ្ឋានរូប ពឹងផ្អែក) នឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី ពឹងផ្អែកនឹងកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ១ផង វត្ថុផង ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងកុសលក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយ (ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអកុសលក្ខន្ធ១ផង វត្ថុផង។បេ។ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង (ខន្ធ២ ពឹងផ្អែក) នឹងវត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ អព្យាកតធម៌ ពឹងផ្អែកនឹងអកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងអកុសលក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង (ចិត្តសមុដ្ឋានរូប ពឹងផ្អែក) នឹងខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
ID: 637827904197916259
ទៅកាន់ទំព័រ៖