ព្រះត្រៃបិដក ភាគ ៩៤

អកុសលធម៌​ក្តី អព្យាកតធម៌​ក្ដី ពឹងផ្អែក​នឹង​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ១ផង វត្ថុ​ផង។បេ។ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង ខន្ធ​ទាំងឡាយ (ពឹងផ្អែក) នឹង​វត្ថុ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប (ពឹងផ្អែក) នឹង​ខន្ធ​ទាំងឡាយ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [២៧១] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​អត្ថិ​ប្ប​ច្ច័​យ។បេ។ អត្ថិ​ប្ប​ច្ច័​យ បណ្ឌិត គប្បី​ធ្វើឲ្យ​ប្រហែលគ្នា​នឹង​សហជាត​ប្ប​ច្ច័​យដែរ។ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យ។ អវិ​គត​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​សហជាត​ប្ប​ច្ច័​យ។
 [២៧២] វារៈ១៧ ក្នុង​ហេតុ​ប្ប​ច្ច័​យ វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ វារៈ១៧ ក្នុង​អធិបតិ​ប្ប​ច្ច័​យ វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ វារៈ៧ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ វារៈ១៧ ក្នុង​សហជាត​ប្ប​ច្ច័​យ វារៈ៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ វារៈ១៧ ក្នុង​និស្សយ​ប្ប​ច្ច័​យ វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ វារៈ៧ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ វារៈ៧ ក្នុង​អា​សេវន​ប្ប​ច្ច័​យ វារៈ១៧ ក្នុង​កម្ម​ប្ប​ច្ច័​យ វារៈ១ ក្នុង​វិបាក​ប្ប​ច្ច័​យ វារៈ១៧ ក្នុង​អាហារ​ប្ប​ច្ច័​យ វារៈ១៧ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ វារៈ១៧ ក្នុង​ឈាន​ប្ប​ច្ច័​យ វារៈ១៧ ក្នុង​មគ្គ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637827904422616112
ទៅកាន់ទំព័រ៖