ព្រះត្រៃបិដក ភាគ ៩៤
និងវិគតប្បច្ច័យ … វារៈ១៧ ក្នុងហេតុប្បច្ច័យ ព្រោះអវិគតប្បច្ច័យ … វារៈ៧ ក្នុងអារម្មណប្បច្ច័យ វារៈ៧ ក្នុងវិគតប្បច្ច័យ។
ចប់ អនុលោម ក្នុងបច្ចយវារៈ។
[២៨៣] អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងអហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១។បេ។ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ២ ខន្ធ៣ក្ដី កដត្តារូបក្ដី ពឹងផ្អែកនឹងវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ប។ ខន្ធ២ក្ដី កដត្តារូបក្ដី ពឹងផ្អែកនឹងខន្ធ២ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១។បេ។ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ពាហិររូប …
ID: 637827905574840543
ទៅកាន់ទំព័រ៖