ព្រះត្រៃបិដក ភាគ ៩៤
អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ។បេ។ កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ អហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អកុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។
[២៨៤] អព្យាកតធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងកុសលក្ខន្ធទាំងឡាយ។ បណ្ឌិត គប្បីឲ្យពិស្ដារ ដូចជានអារម្មណប្បច្ច័យ ក្នុងបដិច្ចវារៈផងចុះ។
ID: 637827905786247142
ទៅកាន់ទំព័រ៖