ព្រះត្រៃបិដក ភាគ ៩៤
ពួកធម៌មិនមានរូប ជាបច្ច័យ នៃពួកធម៌ដែលមានរូប ដោយវិប្បយុត្តប្បច្ច័យ។
[២២] ពាក្យថា អត្ថិប្បច្ច័យ បានដល់ខន្ធ ៤ ដែលមិនមានរូប ជាបច្ច័យ នៃគ្នានិងគ្នា ដោយអត្ថិប្បច្ច័យ មហាភូតរូប ៤ ជាបច្ច័យនៃគ្នានិងគ្នា ដោយអត្ថិប្បច្ច័យ នាមរូប ជាបច្ច័យនៃគ្នានិងគ្នា ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តចេតសិកធម៌ ជាបច្ច័យ នៃរូបទាំងឡាយ ដែលមានចិត្តជាសមុដ្ឋាន ដោយអត្ថិប្បច្ច័យ មហាភូតរូប ជាបច្ច័យ នៃឧបាទារូបទាំងឡាយ ដោយអត្ថិប្បច្ច័យ ចក្ខាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ សោតាយតនៈ ជាបច្ច័យ នៃសោតវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ ឃានាយតនៈ ជាបច្ច័យ នៃឃានវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ ជិវ្ហាយតនៈ ជាបច្ច័យ នៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ រូបាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណធាតុផង
ID: 637827870381434836
ទៅកាន់ទំព័រ៖