ព្រះត្រៃបិដក ភាគ ៩៤
[២៨៥] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ១។ ខន្ធ៣ ពឹងផ្អែកនឹងអកុសលធម៌។ ពឹងផ្អែកនឹងអព្យាកតធម៌ ក្នុងខណៈនៃបដិសន្ធិ។បេ។ បណ្ឌិត គប្បីសំដែងអព្យាកតធម៌ ឲ្យបរិបូណ៌ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … (មហាភូត៣) ពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ។បេ។ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ វិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ កុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺកុសលក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។បេ។ បណ្ឌិត គប្បីរាប់ ដូចជាសហជាតប្បច្ច័យ ក្នុងអនុលោមដែរ។
[២៨៦] អព្យាកតធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះនអនន្តរប្បច្ច័យ … ព្រោះនសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ …។ បណ្ឌិត គប្បីសំដែងឲ្យពិស្ដារ ដូចជាក្នុងបដិច្ចវារៈដែរ។
[២៨៧] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ … ព្រោះនអាសេវនប្បច្ច័យ
ID: 637827906043434211
ទៅកាន់ទំព័រ៖