ព្រះត្រៃបិដក ភាគ ៩៤
ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ នបច្ឆាជាតប្បច្ច័យក្ដី នអាសេវនប្បច្ច័យក្ដី បណ្ឌិត គប្បីសំដែងឲ្យបរិបូណ៌ សុទ្ធតែមានវារៈ១៧។ បណ្ឌិត គប្បីសំដែងឲ្យពិស្ដារ ដូចជាសហជាតប្បច្ច័យ ក្នុងអនុលោមដែរ។
[២៨៨] កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺកុសលចេតនា ពឹងផ្អែកនឹងកុសលក្ខន្ធទាំងឡាយ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអកុសលចេតនា ពឹងផ្អែកនឹងអកុសលក្ខន្ធទាំងឡាយ។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺកិរិយាព្យាកតចេតនា ពឹងផ្អែកនឹងកិរិយាព្យាកតក្ខន្ធទាំងឡាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … (មហាភូត៣) ពឹងផ្អែកនឹងមហាភូត១។បេ។ ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ កិរិយាព្យាកតចេតនា ពឹងផ្អែកនឹងវត្ថុ។ កុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺកុសលចេតនា ពឹងផ្អែកនឹងវត្ថុ។ អកុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអកុសលចេតនា ពឹងផ្អែកនឹងវត្ថុ។ កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង
ID: 637827906344863339
ទៅកាន់ទំព័រ៖