ព្រះត្រៃបិដក ភាគ ៩៤

ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​កុសល​ចេតនា ពឹងផ្អែក​នឹង​កុសលធម៌​ផង វត្ថុ​ផង។ អកុសលធម៌ ពឹងផ្អែក​នឹង​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​អកុសលចេតនា ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង វត្ថុ​ផង។
 [២៨៩] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១។ ខន្ធ៣ ពឹងផ្អែក​នឹង​អកុសលធម៌។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​កិរិយា​ព្យាក​តក្ខន្ធ១។បេ។ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​ខន្ធ២ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ កដ​ត្តា​រូប និង​ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ កុសលធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637827906569549935
ទៅកាន់ទំព័រ៖