ព្រះត្រៃបិដក ភាគ ៩៤

ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​កុស​លក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ បណ្ឌិត គប្បី​សំដែង​ឲ្យ​ពិស្ដារ ក្នុង​បច្ច័យ​ទាំងពួង​ចុះ វៀរលែងតែ​វិបាក​ប្ប​ច្ច័​យចេញ។
 [២៩០] អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នអាហារ​ប្ប​ច្ច័​យ … ព្រោះ​នឥន្រ្ទិយ​ប្ប​ច្ច័​យ … ព្រោះ​នឈាន​ប្ប​ច្ច័​យ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​នេះ ក្នុង​នឈាន​ប្ប​ច្ច័​យ។ … ព្រោះ​នមគ្គ​ប្ប​ច្ច័​យ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ អហេតុក​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​នេះ ក្នុង​នមគ្គ​ប្ប​ច្ច័​យ។ ពាក្យ​ដ៏​សេសសល់ បណ្ឌិត គប្បី​ឲ្យ​ពិស្ដារ ដូចជា​បច្ច​នីយៈ ក្នុង​បដិ​ច្ច​វារៈ​ដែរ។ ព្រោះ​នសម្បយុត្ត​ប្ប​ច្ច័​យ នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ និ​ងនោ​នត្ថិ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​នោ​វិ​គត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ​ទាំងឡាយ។ បណ្ឌិត គប្បី​សំដែង​ឲ្យ​ពិស្ដារ ដូចជា​ក្នុង​បដិ​ច្ច​វារៈ​ដែរ។
 [២៩១] វារៈ៤ ក្នុង​នហេតុ​ប្ប​ច្ច័​យ វារៈ៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637827906830498913
ទៅកាន់ទំព័រ៖