ព្រះត្រៃបិដក ភាគ ៩៤
នៃពួកធម៌ ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ សទ្ទាយតនៈ ជាបច្ច័យ នៃសោតវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ គន្ធាយតនៈ ជាបច្ច័យ នៃឃានវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ រសាយតនៈ ជាបច្ច័យ នៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃមនោធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោធាតុនោះផង ដោយអត្ថិប្បច្ច័យ មនោធាតុក្តី មនោវិញ្ញាណធាតុក្ដី អាស្រ័យរូបណា ហើយប្រព្រឹត្តទៅ រូបនោះ ជាបច្ច័យនៃមនោធាតុផង នៃមនោវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយអត្ថិប្បច្ច័យ។
[២៣] ពាក្យថា នត្ថិប្បច្ច័យ បានដល់ពួកចិត្តចេតសិកធម៌ ដែលរលត់ក្នុងលំដាប់ស្មើ ជាបច្ច័យ នៃពួកចិត្តចេតសិកធម៌ ជាបច្ចុប្បន្ន ដោយនត្ថិប្បច្ច័យ។
ID: 637827870956302499
ទៅកាន់ទំព័រ៖