ព្រះត្រៃបិដក ភាគ ៩៤
[២៤] ពាក្យថា វិគតប្បច្ច័យ បានដល់ពួកចិត្តចេតសិកធម៌ ដែលទៅប្រាសក្នុងលំដាប់ស្មើ ជាបច្ច័យ នៃពួកចិត្តចេតសិកធម៌ជាបច្ចុប្បន្ន ដោយវិគតប្បច្ច័យ។
[២៥] ពាក្យថា អវិគតប្បច្ច័យ បានដល់ខន្ធ ៤ ដែលមិនមានរូប ជាបច្ច័យនៃគ្នានិងគ្នា ដោយអវិគតប្បច្ច័យ មហាភូតរូប ៤ ជាបច្ច័យនៃគ្នានិងគ្នា ដោយអវិគតប្បច្ច័យ នាមរូប ជាបច្ច័យនៃគ្នានិងគ្នា ដោយអវិគតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តចេតសិកធម៌ ជាបច្ច័យនៃរូបទាំងឡាយ ដែលមានចិត្តជាសមុដ្ឋាន ដោយអវិគតប្បច្ច័យ មហាភូតរូប ជាបច្ច័យនៃឧបាទារូបទាំងឡាយ ដោយអវិគតប្បច្ច័យ ចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយអវិគតប្បច្ច័យ សោតាយតនៈ ជាបច្ច័យ នៃសោតវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយអវិគតប្បច្ច័យ ឃានាយតនៈ ជាបច្ច័យ នៃឃានវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយអវិគតប្បច្ច័យ ជិវ្ហាយតនៈ ជាបច្ច័យ នៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយអវិគតប្បច្ច័យ កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណធាតុផង
ID: 637827871155052840
ទៅកាន់ទំព័រ៖