ព្រះត្រៃបិដក ភាគ ៩៤

នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អវិ​គត​ប្ប​ច្ច័​យ រូបាយតនៈ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អវិ​គត​ប្ប​ច្ច័​យ សទ្ទាយតនៈ ជា​បច្ច័យ នៃ​សោតវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​សោតវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អវិ​គត​ប្ប​ច្ច័​យ គន្ធាយតនៈ ជា​បច្ច័យ នៃ​ឃានវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អវិ​គត​ប្ប​ច្ច័​យ រសាយតនៈ ជា​បច្ច័យ​នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អវិ​គត​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អវិ​គត​ប្ប​ច្ច័​យ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​អវិ​គត​ប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី មនោវិញ្ញាណ​ធាតុ​ក្ដី អាស្រ័យ​នូវ​រូប​ណា ហើយ​ប្រព្រឹត្តទៅ រូប​នោះ ជា​បច្ច័យ នៃ​មនោ​ធាតុ​ផង នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌ ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អវិ​គត​ប្ប​ច្ច័​យ។

ចប់ បច្ចយ​វិភង្គ​វារៈ។

ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637827871362877899
ទៅកាន់ទំព័រ៖