ព្រះត្រៃបិដក ភាគ ៩៤
វារៈ៤ ក្នុងឈានប្បច្ច័យ វារៈ៣ ក្នុងមគ្គប្បច្ច័យ វារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ វារៈ៤ ក្នុងវិប្បយុត្តប្បច្ច័យ វារៈ៤ ក្នុងអត្ថិប្បច្ច័យ វារៈ៤ ក្នុងនត្ថិប្បច្ច័យ វារៈ៤ ក្នុងវិគតប្បច្ច័យ វារៈ៤ ក្នុងអវិគតប្បច្ច័យ។ វារៈ១ ក្នុងសហជាតប្បច្ច័យ ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះនហេតុប្បច្ច័យ ព្រោះនអារម្មណប្បច្ច័យ។ សេចក្ដីបំប្រួញ។ … វារៈ១ ក្នុងអវិគតប្បច្ច័យ។
[៣៦២] វារៈ១៧ ក្នុងហេតុប្បច្ច័យ ព្រោះនអាសេវនប្បច្ច័យ វារៈ៧ ក្នុងអារម្មប្បច្ច័យ វារៈ១៧ ក្នុងអធិបតិប្បច្ច័យ វារៈ៧ ក្នុងអនន្តរប្បច្ច័យ វារៈ៧ ក្នុងសមនន្តរប្បច្ច័យ វារៈ១៧ ក្នុងសហជាតប្បច្ច័យ វារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ១៧ ក្នុងនិស្សយប្បច្ច័យ វារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ វារៈ៧ ក្នុងបុរេជាតប្បច្ច័យ វារៈ១៧ ក្នុងកម្មប្បច្ច័យ វារៈ១៧ ក្នុងវិបាកប្បច្ច័យ វារៈ១៧ ក្នុងអាហារប្បច្ច័យ វារៈ១៧ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ១៧ ក្នុងឈានប្បច្ច័យ វារៈ១៧ ក្នុងមគ្គប្បច្ច័យ វារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ វារៈ១៧ ក្នុងវិប្បយុត្តប្បច្ច័យ វារៈ១៧ ក្នុងអត្ថិប្បច្ច័យ វារៈ៧ ក្នុងនត្ថិប្បច្ច័យ វារៈ៧ ក្នុងវិគតប្បច្ច័យ វារៈ១៧ ក្នុងអវិគតប្បច្ច័យ។
[៣៦៣] វារៈ៤ ក្នុងអារម្មណប្បច្ច័យ ព្រោះនអាសេវនប្បច្ច័យ និងនហេតុប្បច្ច័យ … វារៈ៤ ក្នុងអនន្តរប្បច្ច័យ វារៈ៤ ក្នុងសមនន្តរប្បច្ច័យ
ID: 637827914683642446
ទៅកាន់ទំព័រ៖