ព្រះត្រៃបិដក ភាគ ៩៤
[៣៧៨] វារៈ២ ក្នុងអារម្មណប្បច្ច័យ ព្រោះនវិប្បយុត្តប្បច្ច័យ និងនហេតុប្បច្ច័យ … វារៈ២ ក្នុងអនន្តរប្បច្ច័យ វារៈ២ ក្នុងសមនន្តរប្បច្ច័យ វារៈ២ ក្នុងសហជាតប្បច្ច័យ វារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ២ ក្នុងនិស្សយប្បច្ច័យ វារៈ២ ក្នុងឧបនិស្សយប្បច្ច័យ វារៈ១ ក្នុងអាសេវនប្បច្ច័យ វារៈ២ ក្នុងកម្មប្បច្ច័យ វារៈ២ ក្នុងអាហារប្បច្ច័យ វារៈ២ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ២ ក្នុងឈានប្បច្ច័យ វារៈ១ ក្នុងមគ្គប្បច្ច័យ វារៈ២ ក្នុងសម្បយុត្តប្បច្ច័យ វារៈ២ ក្នុងអត្ថិប្បច្ច័យ វារៈ២ ក្នុងនត្ថិប្បច្ច័យ វារៈ២ ក្នុងវិគតប្បច្ច័យ វារៈ២ ក្នុងអវិគតប្បច្ច័យ។
[៣៧៩] វារៈ១ ក្នុងសហជាតប្បច្ច័យ ព្រោះនវិប្បយុត្តប្បច្ច័យ នហេតុប្បច្ច័យ និងនអារម្មណប្បច្ច័យ … វារៈ១ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ១ ក្នុងនិស្សយប្បច្ច័យ វារៈ១ ក្នុងកម្មប្បច្ច័យ វារៈ១ ក្នុងអាហារប្បច្ច័យ វារៈ១ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ១ ក្នុងអត្ថិប្បច្ច័យ វារៈ១ ក្នុងអវិគតប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
ចប់ បច្ចនីយានុលោម ក្នុងបច្ចយវារៈ។
ចប់ បច្ចយវារៈ។
ID: 637827916579315477
ទៅកាន់ទំព័រ៖