ព្រះត្រៃបិដក ភាគ ៩៤
និស្សយវារៈ
[៣៨០] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ អព្យាកតធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យកុសលក្ខន្ធទាំងឡាយ។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យកុសលក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ២។
[៣៨១] អកុសលធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យអកុសលក្ខន្ធ១។បេ។ ខន្ធ២ អាស្រ័យខន្ធ២។ អព្យាកតធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើង
ID: 637827916854783930
ទៅកាន់ទំព័រ៖