ព្រះត្រៃបិដក ភាគ ៩៤
ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអកុសលក្ខន្ធទាំងឡាយ។ អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យអកុសលក្ខន្ធ១។បេ។ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ២។
[៣៨២] អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ២ ខន្ធ៣ក្ដី កដត្តារូបក្ដី អាស្រ័យវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ក្ដី កដត្តារូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី កដត្តារូបក្ដី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយអាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត១ អាស្រ័យមហាភូត៣ មហាភូត២ អាស្រ័យមហាភូត២
ID: 637827917046492549
ទៅកាន់ទំព័រ៖