ព្រះត្រៃបិដក ភាគ ៩៤
អនុលោមត្តិកប្បដ្ឋាន
កុសលត្តិកៈ
បដិច្ចវារៈ
[២៦] កុសលធម៌ អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ អកុសលធម៌ អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ អព្យាកតធម៌ អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ កុសលធម៌ក្តី អកុសលធម៌ក្ដី អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ កុសលធម៌ក្ដី អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យកុសលធម៌ គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។
ID: 637827871589440285
ទៅកាន់ទំព័រ៖