ព្រះត្រៃបិដក ភាគ ៩៤
ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ វិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ អាស្រ័យវត្ថុ។ កុសលធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកុសលក្ខន្ធទាំងឡាយ អាស្រ័យវត្ថុ។ អកុសលធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអកុសលក្ខន្ធទាំងឡាយ អាស្រ័យវត្ថុ។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកុសលក្ខន្ធទាំងឡាយ អាស្រ័យវត្ថុ ចិត្តសមុដ្ឋានរូប អាស្រ័យមហាភូតទាំងឡាយ។ អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអកុសលក្ខន្ធទាំងឡាយ អាស្រ័យវត្ថុ ចិត្តសមុដ្ឋានរូប អាស្រ័យមហាភូតទាំងឡាយ។
[៣៨៣] កុសលធម៌ អាស្រ័យកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១ផង វត្ថុផង។បេ។ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ អព្យាកតធម៌ អាស្រ័យកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង
ID: 637827917249148783
ទៅកាន់ទំព័រ៖