ព្រះត្រៃបិដក ភាគ ៩៤

ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។ កុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​កុស​លក្ខ​ន្ធ១ផង វត្ថុ​ផង។បេ។ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។ អកុសលធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​អកុស​លក្ខ​ន្ធ១ផង វត្ថុ​ផង។បេ។ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។ អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​អកុស​លក្ខ​ន្ធ១ផង វត្ថុ​ផង។បេ។ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637827917506191600
ទៅកាន់ទំព័រ៖