ព្រះត្រៃបិដក ភាគ ៩៤
[៣៩១] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ … អធិបតិប្បច្ច័យ … អធិបតិប្បច្ច័យ មិនមានក្នុងខណៈនៃបដិសន្ធិទេ។ បទទាំងអស់ ប្រហែលគ្នានឹងហេតុមូលកៈ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ និងឧបនិស្សយប្បច្ច័យ។
[៣៩២] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងកុសលក្ខន្ធ១ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២ (ខន្ធទាំងឡាយ) ច្រឡំនឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។ អកុសលធម៌ ច្រឡំនឹងអកុសលធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអកុសលក្ខន្ធ១ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២ (ខន្ធទាំងឡាយ) ច្រឡំនឹងវត្ថុ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ
ID: 637827919212787997
ទៅកាន់ទំព័រ៖