ព្រះត្រៃបិដក ភាគ ៩៤
គឺខន្ធ៣ ច្រឡំនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២ (ខន្ធទាំងឡាយ) ច្រឡំនឹងវត្ថុ (ទើបកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។
[៣៩៣] ច្រឡំនឹងកុសលធម៌។បេ។ នឹងអកុសលធម៌។បេ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺ (ខន្ធ៣) ច្រឡំនឹងកិរិយាព្យាកតក្ខន្ធ១។បេ។
[៣៩៤] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះកម្មប្បច្ច័យ។ ច្រឡំនឹងអកុសលធម៌។បេ។ ច្រឡំនឹងអព្យាកតធម៌។បេ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺវិបាកាព្យាកតៈ។បេ។
[៣៩៥] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះអាហារប្បច្ច័យ … ឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ និងសម្បយុត្តប្បច្ច័យ បទទាំងនេះ ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។
ID: 637827919459841290
ទៅកាន់ទំព័រ៖