ព្រះត្រៃបិដក ភាគ ៩៤
[៣៩៦] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងកុសលក្ខន្ធ១។បេ។ ខន្ធ២ ច្រឡំនឹងខន្ធ២ (ខន្ធទាំងឡាយ) ច្រឡំនឹងវត្ថុ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។ នឹងអកុសលធម៌។បេ។ (ខន្ធទាំងឡាយ) ច្រឡំនឹងវត្ថុ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។ នឹងអព្យាកតធម៌។បេ។ (ខន្ធទាំងឡាយ) ច្រឡំនឹងវត្ថុ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។
[៣៩៧] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះអត្ថិប្បច្ច័យ … នត្ថិប្បច្ច័យ … វិគតប្បច្ច័យ … អវិគតប្បច្ច័យ … ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។
[៣៩៨] វារៈ៣ ក្នុងហេតុប្បច្ច័យ វារៈ៣ ក្នុងអារម្មណប្បច្ច័យ វារៈ៣ ក្នុងអធិបតិប្បច្ច័យ វារៈ៣ ក្នុងអនន្តរប្បច្ច័យ វារៈ៣ ក្នុងសមនន្តរប្បច្ច័យ វារៈ៣ ក្នុងសហជាតប្បច្ច័យ វារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ៣ ក្នុងនិស្សយប្បច្ច័យ វារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ វារៈ៣ ក្នុងបុរេជាតប្បច្ច័យ វារៈ៣ ក្នុងអាសេវនប្បច្ច័យ វារៈ៣ ក្នុងកម្មប្បច្ច័យ វារៈ១ ក្នុងវិបាកប្បច្ច័យ វារៈ៣ ក្នុងអាហារប្បច្ច័យ វារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ៣ ក្នុងឈានប្បច្ច័យ វារៈ៣ ក្នុងមគ្គប្បច្ច័យ វារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ វារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ
ID: 637827919812653803
ទៅកាន់ទំព័រ៖