ព្រះត្រៃបិដក ភាគ ៩៤
វារៈ១ ក្នុងមគ្គប្បច្ច័យ វារៈ១ ក្នុងសម្បយុត្តប្បច្ច័យ វារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ វារៈ១ ក្នុងអត្ថិប្បច្ច័យ វារៈ១ ក្នុងនត្ថិប្បច្ច័យ វារៈ១ ក្នុងវិគតប្បច្ច័យ វារៈ១ ក្នុងអវិគតប្បច្ច័យ។
ចប់ អនុលោម ក្នុងសំសដ្ឋវារៈ។
[៤០១] អកុសលធម៌ ច្រឡំនឹងអកុសលធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២ ខន្ធ៣ ច្រឡំនឹងវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២។
[៤០២] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងកុសលក្ខន្ធ១ ក្នុងអរូបភព។បេ។ ខន្ធ២ ច្រឡំនឹងខន្ធ២។
ID: 637827940746817678
ទៅកាន់ទំព័រ៖