ព្រះត្រៃបិដក ភាគ ៩៤
[៤០៣] នឹងអកុសលធម៌។បេ។ នឹងអព្យាកតធម៌។បេ។ កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ … វារៈ៣ …។ … ព្រោះនអាសេវនប្បច្ច័យ … វារៈ៣។
[៤០៤] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺកុសលចេតនា ច្រឡំនឹងកុសលក្ខន្ធទាំងឡាយ។ អកុសលធម៌ ច្រឡំនឹងអកុសលធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺកុសលចេតនា ច្រឡំនឹងអកុសលក្ខន្ធទាំងឡាយ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺកិរិយាព្យាកតចេតនា ច្រឡំនឹងកិរិយាព្យាកតក្ខន្ធទាំងឡាយ។
[៤០៥] ច្រឡំនឹងកុសលធម៌។បេ។ ច្រឡំនឹងអកុសលធម៌។បេ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងកិរិយាព្យាកតក្ខន្ធ១។ បដិសន្ធិ ក្នុងនកម្មប្បច្ច័យ និងក្នុងនវិបាកប្បច្ច័យ មិនមាន ក្នុងបច្ចនីយវិភង្គ ត្រង់សំសដ្ឋវារៈទេ មានតែក្នុងបច្ច័យទាំងអស់ដ៏សេសសល់។
ID: 637827941001986476
ទៅកាន់ទំព័រ៖