ព្រះត្រៃបិដក ភាគ ៩៤

 [៤០៦] អព្យាកតធម៌ ច្រឡំ​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ច្រឡំ​នឹង​បញ្ច​វិញ្ញាណ។បេ។ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។
 [៤០៧] អព្យាកតធម៌ ច្រឡំ​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នមគ្គ​ប្ប​ច្ច័​យ ខន្ធ៣ ច្រឡំ​នឹង​អហេតុក​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១។បេ។ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។
 [៤០៨] កុសលធម៌ ច្រឡំ​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​កុស​លក្ខ​ន្ធ១ ក្នុង​អរូបភព។បេ។ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។ អកុសលធម៌ ច្រឡំ​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​អកុស​លក្ខ​ន្ធ១ ក្នុង​អរូបភព។បេ។ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។ អព្យាកតធម៌ ច្រឡំ​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ក្នុង​អរូបភព។បេ។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637827941240735646
ទៅកាន់ទំព័រ៖