ព្រះត្រៃបិដក ភាគ ៩៤

កុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​អព្យាកតធម៌ គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។ អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​អព្យាកតធម៌ គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។ កុសលធម៌​ក្តី អកុសលធម៌​ក្ដី អាស្រ័យ​អព្យាកតធម៌ គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។ កុសលធម៌​ក្ដី អកុសលធម៌​ក្តី អព្យាកតធម៌​ក្ដី អាស្រ័យ​អព្យាកតធម៌ គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។
 [២៩] កុសលធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។ អកុសលធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។ អព្យាកតធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។ កុសលធម៌​ក្ដី អព្យាកតធម៌​ក្តី អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។ អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637827871999958383
ទៅកាន់ទំព័រ៖