ព្រះត្រៃបិដក ភាគ ៩៤

វារៈ១ ក្នុង​ឥន្រ្តិយ​ប្ប​ច្ច័​យ វារៈ១ ក្នុង​ឈាន​ប្ប​ច្ច័​យ វារៈ១ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ វារៈ១ ក្នុង​អត្ថិ​ប្ប​ច្ច័​យ វារៈ១ ក្នុង​នត្ថិ​ប្ប​ច្ច័​យ វារៈ១ ក្នុង​វិ​គត​ប្ប​ច្ច័​យ វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។ នវិ​បា​កប្ប​ច្ច័​យ នមគ្គ​ប្ប​ច្ច័​យ នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹងន​កម្ម​ប្ប​ច្ច័​យដែរ។
 [៤៦២] វារៈ៣ ក្នុង​ហេតុ​ប្ប​ច្ច័​យ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ … វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ។ សេចក្ដី​បំប្រួញ។ … វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។ វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ និ​ងន​ហេតុ​ប្ប​ច្ច័​យ។ សេចក្ដី​បំប្រួញ។ … វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។ នអធិបតិ​មូល​កៈ បណ្ឌិត គប្បី​ធ្វើឲ្យ​ប្រហែលគ្នា​នឹងន​ហេតុមូល​កៈ តាម​វារៈ​ដែល​តាំងនៅ ក្នុង​នហេតុ​ប្ប​ច្ច័​យដែរ។
 [៤៦៣] វារៈ៣ ក្នុង​ហេតុ​ប្ប​ច្ច័​យ ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ … វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ។ សេចក្ដី​បំប្រួញ។ … វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ វារៈ១ ក្នុង​វិបាក​ប្ប​ច្ច័​យ។ បទ​ទាំងអស់ បណ្ឌិត គប្បី​ឲ្យ​ពិស្ដារ​ផង​ចុះ។ បញ្ហា​ទាំង៣ នេះ មាន​ក្នុង​បទ​ទាំងឡាយ ដែល​លោក​មិនបាន​សរសេរ​ទុក​ហើយ។ ប្រស្នា ១ ក្នុង​អា​សេវន​ប្ប​ច្ច័​យ និង​ក្នុង​មគ្គ​ប្ប​ច្ច័​យ បណ្ឌិត គប្បី​ធ្វើតាម​វារៈ​ដែល​តាំងនៅ ក្នុង​នហេតុ​ប្ប​ច្ច័​យ ក្នុង​នបុ​រេ​ជាត​មូល​កៈ​ផង​ចុះ។ ប្រស្នា​ក្រៅពី​នេះ ប្រហែលគ្នា​នឹងន​ហេតុ​ប្ប​ច្ច័​យដែរ។ នប​ច្ឆា​ជាត​ប្ប​ច្ច័​យ ពេញ​គ្រប់គ្រាន់ ប្រហែលគ្នា​នឹងន​អធិបតិ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637827945676258262
ទៅកាន់ទំព័រ៖