ព្រះត្រៃបិដក ភាគ ៩៤
កុសលធម៌ក្ដី អកុសលធម៌ក្ដី អាស្រ័យកុសលធម៌ផង អព្យាកតធម៌ផង គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ កុសលធម៌ក្ដី អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យកុសលធម៌ផង អព្យាកតធម៌ផង គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។
[៣០] កុសលធម៌ អាស្រ័យអកុសលធម៌ផង អព្យាកតធម៌ផង គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ អកុសលធម៌ អាស្រ័យអកុសលធម៌ផង អព្យាកតធម៌ផង គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ អព្យាកតធម៌ អាស្រ័យអកុសលធម៌ផង អព្យាកតធម៌ផង គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យអកុសលធម៌ផង អព្យាកតធម៌ផង គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។ អកុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យអកុសលធម៌ផង អព្យាកតធម៌ផង គប្បីកើតឡើង ព្រោះហេតុប្បច្ច័យ ក៏មាន។
ID: 637827872207458867
ទៅកាន់ទំព័រ៖