ព្រះត្រៃបិដក ភាគ ៩៤

 [៤៧៤] ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ នហេតុ​ប្ប​ច្ច័​យ នអធិបតិ​ប្ប​ច្ច័​យ នបុ​រេ​ជាត​ប្ប​ច្ច័​យ និង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ នអា​សេវន​ប្ប​ច្ច័​យមូ​លកៈ ប្រហែលគ្នា​នឹងន​ហេតុមូល​កៈ​ដែរ។ ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ នវិ​បា​កប្ប​ច្ច័​យ និ​ងន​មគ្គ​ប្ប​ច្ច័​យ មូល​ទាំង ៣ នេះ ប្រហែលៗគ្នា​តែ​បែប​មួយ។ … វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ វារៈ១ ក្នុង​អនន្តរ​ប្ប​ច្ច័​យ វារៈ១ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ វារៈ១ ក្នុង​សហជាត​ប្ប​ច្ច័​យ វារៈ១ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ វារៈ១ ក្នុង​និស្សយ​ប្ប​ច្ច័​យ វារៈ១ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ វារៈ១ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ វារៈ១ ក្នុង​ឈាន​ប្ប​ច្ច័​យ វារៈ១ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ វារៈ១ ក្នុង​អត្ថិ​ប្ប​ច្ច័​យ វារៈ១ ក្នុង​នត្ថិ​ប្ប​ច្ច័​យ វារៈ១ ក្នុង​វិ​គត​ប្ប​ច្ច័​យ វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ សំសដ្ឋ​វារៈ។


សម្បយុត្ត​វារៈ


 [៤៧៥] កុសលធម៌ ប្រកប​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ប្រកប​នឹង​កុល​សក្ខន្ធ១ ខន្ធ១ ប្រកប​នឹង​ខន្ធ៣ ខន្ធ២ ប្រកប​នឹង​ខន្ធ២។
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637827947187831192
ទៅកាន់ទំព័រ៖