ព្រះត្រៃបិដក ភាគ ៩៤
[៤៧៦] អកុសលធម៌ ប្រកបនឹងអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ប្រកបនឹងអកុសលក្ខន្ធ១ ខន្ធ១ ប្រកបនឹងខន្ធ៣ ខន្ធ២ ប្រកបនឹងខន្ធ២។
[៤៧៧] អព្យាកតធម៌ ប្រកបនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ប្រកបនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ ប្រកបនឹងខន្ធ៣ ខន្ធ២ ប្រកបនឹងខន្ធ២ ខន្ធ៣ ប្រកបនឹងវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ ប្រកបនឹងខន្ធ៣ ខន្ធ២ ប្រកបនឹងខន្ធ២។ សេចក្ដីបំប្រួញ។
[៤៧៨] វារៈ៣ ក្នុងហេតុប្បច្ច័យ វារៈ៣ ក្នុងអារម្មណប្បច្ច័យ វារៈ៣ ក្នុងអធិបតិប្បច្ច័យ វារៈ៣ ក្នុងអនន្តរប្បច្ច័យ វារៈ៣ ក្នុងសមនន្តរប្បច្ច័យ វារៈ៣ ក្នុងសហជាតប្បច្ច័យ វារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ៣ ក្នុងនិស្សយប្បច្ច័យ វារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ វារៈ៣ ក្នុងបុរេជាតប្បច្ច័យ វារៈ៣ ក្នុងអាសេវនប្បច្ច័យ វារៈ៣ ក្នុងកម្មប្បច្ច័យ វារៈ១ ក្នុងវិបាកប្បច្ច័យ វារៈ៣ ក្នុងអាហារប្បច្ច័យ
ID: 637827947462362995
ទៅកាន់ទំព័រ៖