ព្រះត្រៃបិដក ភាគ ៩៤
[៤៨៨] កុសលធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ នឹងកុសលនោះ រាគៈកើតឡើង ព្រោះប្រារព្ធកុសលនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្សកើតឡើង (បុគ្គលនោះ) ត្រេកអរ រីករាយ នឹងពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន រាគៈកើតឡើង ព្រោះប្រារព្ធអំពើនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្សកើតឡើង (បុគ្គនោះ) ចេញចាកឈាន ហើយត្រេកអរ រីករាយនឹងឈាន រាគៈកើតឡើង ព្រោះប្រារព្ធកុសលនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង កាលដែលឈានសាបសូន្យហើយ ទោមនស្សរបស់បុគ្គលអ្នកមានសេចក្ដីស្តាយក្រោយ ក៏កើតឡើង។
[៤៨៩] កុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយអារម្មណប្បច្ច័យ គឺព្រះអរហន្ត ចេញចាកមគ្គ ហើយពិចារណាមគ្គ ពិចារណាពួកកុសល ដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវកុសល ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយកុសលចិត្ត ដោយចេតោបរិយញ្ញាណ ពួកសេក្ខបុគ្គលក្ដី ពួកបុថុជ្ជនក្ដី ឃើញច្បាស់នូវកុសល ថាមិនទៀង ជាទុក្ខ
ID: 637827949047918740
ទៅកាន់ទំព័រ៖