ព្រះត្រៃបិដក ភាគ ៩៤

មិនមែន​ខ្លួន កាលដែល​កុសល​រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​មានកម្ម​នោះ​ជា​អារម្មណ៍ (បុគ្គល) ត្រេកអរ រីករាយ​នឹង​កុសល រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​កុសល​នោះ ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស​កើតឡើង កាល​អកុសល​រលត់​ហើយ វិបាក​កើតឡើង ព្រោះ​មានកម្ម​នោះ​ជា​អារម្មណ៍ អាកាសានញ្ចាយតន​កុសល ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ​វិបាក និង​កិរិយា ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យត​នកុ​សល ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នវិ​បា​ក និង​កិរិយា ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​កុស​លក្ខ​ន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៩០] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ត្រេកអរ រីករាយ​នឹង​រាគៈ រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​អំពើនោះ ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស​កើតឡើង (បុគ្គល​នោះ) ត្រេកអរ រីករាយ​នឹង​ទិដ្ឋិ (នោះ) រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​ទិដ្ឋិ​នោះ ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637827949271356216
ទៅកាន់ទំព័រ៖